ងាយស្រួល ប្រសិទ្ធភាពខ្ពស់ និងការចាប់ផ្ដើមទទួលយកបទពិសោធន៍ថ្មីជាមួយប្រព័ន្ធកម្មវិធីគ្រប់គ្រងភោជនីយដ្ឋាន (POS System)

ហេតុផល ៥យ៉ាងពី eMenu ដែលល្អសម្រាប់ការគ្រប់គ្រងភោជនីយដ្ឋានរបស់អ្នក

1

គ្រប់គ្រងបានគ្រប់ពេលវេលា គ្រប់ទីកន្លែង

អ្នកអាចសម្រាកពីកន្លែងគិតលុយ ឬភោជនីយដ្ឋាន និងធ្វើការគ្រប់គ្រងទិន្នន័យពីគ្រប់ទីកន្លែង គ្រប់ពេលវេលា។ ដោយធ្វើការភ្ជាប់ទៅកាន់ទិន្នន័យវិភាគតាមរយៈទូរស័ព្ទ ទៅកាន់ទិន្នន័យលក់ ផលិតផល ក៏ដូចជារបាយការណ៍ក្នុងពេលវេលាជាក់លាក់ផងដែរ។ ជម្រុញឲ្យបុគ្គលិករបស់អ្នកបង្កើនការលក់ ខណៈពេលកំពុងបម្រើសេវាកម្មល្អ។

  • អាចធ្វើការពិនិត្យមើលជាមួយឧបករណ៍គ្រប់ប្រភេទពីគ្រប់ទីកន្លែង គ្រប់ពេលវេលា
  • អាចមើលឃើញរបាយការណ៍ទិន្នន័យការលក់ជាមួយពេលវេលាជាក់លាក់
  • អាចធ្វើការវិភាគរបស់ដែលលក់ដាច់ជាងគេ ឬពេលវេលា ថ្ងៃដែលលក់ដាច់ជាងគេ
  • អាចធ្វើការភ្ជាប់ទូរស័ព្ទដៃគ្រប់ប្រភេទ

2

ឧបករណ៍មានស្ដង់ដារ និងងាយស្រួលប្រើប្រាស់

វាត្រូវបានរចនាឡើងសម្រាប់អាជីវកម្មតូចៗជាមួយនឹងការប្រើប្រាស់ប្រព័ន្ធដំណើរការ POS។ វាមានភាពងាយស្រួលសម្រាប់ក្រុមរបស់អ្នកដើម្បីប្រើ​ប្រាស់​ និងធ្វើការលើកុំព្យូទ័រ iPad ឬកុំព្យូទ័រដែលកំពុងពេញនិយមគ្រប់ប្រភេទ។ វាអាចដាក់ប្រើប្រាស់បានច្រើនភាសា ជាមួយនិងរូបិយប័ណ្ណច្រើនជម្រើស។

  • ប្រព័ន្ធគ្រប់គ្រង POS អាចដាក់ប្រើប្រាស់ជាមួយគ្រប់ឧបករណ៍ទាំងអស់ដែលមានដូចជា PC, Smartphone, Tablet, ម៉ាស៊ីនព្រីន និង POS។
  • អាចប្រើប្រាស់ជាមួយឧបករណ៍ថាច់ស្ក្រីន និងគ្រប់ឧបករណ៍ឆ្លាតវៃទាំងអស់
  • អាចប្រើប្រាស់ជាមួយនឹងមីនុយគ្មានដែនកំណត់ និងគ្រប់ប្រភេទនៃមីនុយទាំងអស់
  • អាចប្រើប្រាស់បានច្រើនភាសានិងច្រើនរូបិយប័ណ្ណ

3

បង្កើនការរីកចម្រើនអាជីវកម្មរបស់អ្នកកាន់តែមានភាពងាយស្រួល

eMenu មានល្បឿនលឿន និងមានតម្លៃថោកសមរម្យដើម្បីដាក់យកទៅប្រើប្រាស់។ ដូច្នេះអ្នកអាចបង្កើតនិងចាប់ផ្តើមលក់បានយ៉ាងងាយស្រួល។ អ្នកអាចទទួលបានការបញ្ជាទិញលឿនពីអតិថិជនដោយគ្មានកំហុស ហើយអ្នកមិនចំណាយពេលច្រើនលើការហ្វឹកហ្វឺនដល់បុគ្គលិកថ្មី។ យើងនៅតែបន្តធ្វើបច្ចុប្បន្នភាពលក្ខណៈពិសេសៗរបស់វា ដូច្នេះជំនួញរបស់អ្នកនៅតែបន្តដើរទៅមុខយ៉ាងរលូនដោយមិនចាំបាច់ដំឡើងអ្វីបន្ថែមឡើយ។

  • បញ្ជាទិញឆាប់រហ័សពីអតិថិជន
  • ងាយស្រួលសម្រាប់ការបណ្ដុះបណ្ដាលបុគ្គលិកក្នងដំណើរការការងារ
  • ធ្វើការរក្សាទុកនិងផ្សព្វផ្សាយនូវមុខម្ហូបដ៏ពេញនិយម
  • លុបបំបាត់ម៉ឺនុយដែលមិនសូវមានប្រជាប្រិយភាព

4

ធ្វើការភ្ជាប់ទៅកាន់របាយការណ៍ដើម្បីយល់ដឹងពីបញ្ហា

ជួយធ្វើការវិភាគទៅលើរបាយការណ៍នៃការលក់ ដែលជួយឲ្យការសម្រេចចិត្ត​របស់អ្នក កាន់តែមានភាពឆ្លាតវៃ និងមានប្រសិទ្ធភាព ជំនួសឱ្យភាពអសកម្មក្នុងការផ្សព្វផ្សាយលក់។ អ្នកទទួលបានទិន្នន័យជាក់លាក់នៅលើម៉ឺនុយដ៏ពេញនិយម ពេលវេលាណាដែលចូលប្រើប្រាស់ច្រើន ដូច្នេះអ្នកអាចជំរុញការលក់របស់អ្នកជាមួយនិងទិន្នន័យពេលវេលាមួយពិតប្រាកដ។

  • ចំណូលប្រចាំថ្ងៃ
  • ទិន្នន័យនៃការលក់ខ្ពស់បំផុតពីអ្នកគិតលុយ ឬគិតតាមកាលបរិច្ឆេទ
  • ម៉ឺនុយដែលលក់ដាច់បំផុត
  • កញ្ចប់ផ្សព្វផ្សាយពេញនិយម

5

គ្រប់គ្រងច្រើនកន្លែងបានក្នុងពេលតែមួយ

ទទួលបានទិន្ន័យទាំងអស់ពីដំណើរការអាជីវកម្ម​របស់អ្នក។ មិនថាអ្នកមានទីតាំងប៉ុន្មាននោះទេ អ្នកអាចតាមដានការលក់និងម៉ឺនុយដែលប្រើប្រាស់ច្រើន ហើយថែមទាំងកែសម្រួលម៉ឺនុយរបស់អ្នកចេញពីកន្លែងតែមួយបានថែមទៀតផង។

  • អាចដាក់ដំណើរការគ្រប់ទីតាំង និងគ្រប់ម៉ាកយីហោ
  • វិភាគទិន្នន័យគ្រប់ប្រភេទហាងពីដំណើរការលក់
  • អាចធ្វើការជ្រើសរើសម៉ឺនុយតាមតម្រូវការរបស់អតិថិជន

គន្លឹះលក្ខណៈពិសេស

ដំណើរការអនឡាញ/ ដំណើរការគ្មានបណ្ដាញអ៊ីនធើណែត

អ្នកអាចបន្តការលក់ដោយគ្មានបញ្ហាសូម្បីតែនៅពេលដែលគ្មានអ៊ីនធើណែតក៏ដោយ eMenu នឹងធ្វើការរក្សាទុកទិន្នន័យដោយស្វ័យប្រវត្តិ ហើយអ្នកអាចដំណើរការធម្មតានៅពេលអ៊ីនធើណែតត្រឡប់មកវិញ។

ជ្រើសរើសប្រភេទនៃការគិតលុយ

អាចកែប្រែ ឡូហ្គូ និង គេហទំព័ររបស់អ្នកនៅលើវិក័យប័ត្រគិតលុយបាន។ អ្នកក៏អាចជ្រើសថាតើ ត្រូវផ្ញើទៅតាមរយៈអ៊ីម៉ែល ឬព្រីនចេញជាវិក័យប័ត្រផ្ទាល់ បន្ទាប់ពីគិតលុយរួច។

ការគ្រប់គ្រងការបញ្ជាទិញដោយស្វ័យប្រវត្តិ

ជាមួយនឹងការបញ្ជាទិញយ៉ាងរហ័សនៅក្នុងឧបករណ៍ Tablet អ្នកនឹងមិនខកខានការបញ្ជាទិញជាមួយពេលវេលាច្បាស់លាស់។ អ្នកក៏អាចបញ្ជាក់ពីការបញ្ជាទិញ ហើយអនុញ្ញាតឱ្យមេចុងភៅដឹងពីអ្វីដែលត្រូវរៀបចំ។

ការបង្វិល ការសង និងរក្សាទុកឥណទាន

អតិថិជនអាចមានភាពបត់បែនក្នុងការផ្លាស់ប្តូរចិត្តរបស់ពួកគេជាមួយនឹងដំណើរការបង្វិលសងនិងវិលត្រឡប់ជូនទៅវិញ។ ទូទាត់សងការបញ្ជាទិញពីមុនៗដើម្បីរក្សាទុកប្រាក់ឥណទាន ឬបង្វិលត្រលប់ទៅអតិថិជនវិញដោយប្រើវិធីទូទាត់ប្រាក់ដើម។

គណនីអ្នកប្រើប្រាស់

បង្កើតគណនីសម្រាប់បុគ្គលិកនីមួយៗ និងតាមដានរាល់ការលក់របស់ពួកគេ។ ងាយស្រួលគ្រប់គ្រប់ និងអាចកំណត់សិទ្ធិអនុញ្ញាត ទៅតាមតួនាទីរបស់អ្នកប្រើប្រាស់។

បែងចែកកាទូទាត់

ផ្តល់ជូននូវមធ្យោបាយដែលងាយស្រួលសម្រាប់អតិថិជនក្នុងការបង់ប្រាក់ ជាមួយនឹងប្រភេទនៃការទូទាត់ពីរ ឬច្រើន ក្នុងប្រតិបត្តិការតែមួយ។

វីដេអូ

ប្រើ eMenu ដើម្បីដោះស្រាយបញ្ហាទាំងអស់នៅក្នុងភោជនីយដ្ឋានរបស់លោកអ្នកនិងបង្កើនការលក់។

ប្រព័ន្ធការងារ EMENU

1
1