ទីផ្សារផ្សព្វផ្សាយឌីជីថល ហ្វេសប៊ុក សេវាកម្មអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃ

ដោយមានការទុកចិត្តពីអតិថិជនដែលប្រើប្រាស់សេវាកម្មរបស់យើង PLAN-B មានមោទកភាពដែលក្លាយជាដំណោះស្រាយសម្រាប់អាជីវកម្មរបស់លោកអ្នក។ យើងមានក្រុមជំនាញរចនា អភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ​ដៃ គេហទំព័រ និងរៀបចំផែនការទីផ្សារឌីជីថលដែលត្រៀមខ្លួនជាស្រេចដើម្បីជួយលោកអ្នក។

ទីផ្សារផ្សព្វផ្សាយឌីជីថល

សព្វថ្ងៃនេះចំនួនប្រជាជនកម្ពុជាច្រើនជាង ៧ លាននាក់បានប្រើប្រាស់បណ្តាញហ្វេសប៊ុកនៅកម្ពុជា ដែលចំនួននេះស្មើនឹងចំនួន ៣០% នៃប្រជាជនកម្ពុជាសរុប។ វាគឺជាឱកាសដ៏ល្អដើម្បីលើកកម្ពស់អាជីវកម្មរបស់យើងជាមួយទីផ្សារហ្វេសប៊ុកលើដៃគូប្រកួតប្រជែងរបស់យើង។ ចំណែកឯតម្លៃទៀតសោត គឺមានតម្លៃថោកជាងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ វិទ្យុ កាសែត ហើយអ្វីដែលកាន់តែពិសេសនោះវាថែមទាំងអាចបង្កើនភាពល្បីល្បាញម៉ាកប្រេនរបស់អ្នកបានយ៉ាងឆាប់រហ័ស និងមានទំនាក់ទំនងល្អជាមួយអតិថិជនបានថែមទៀតផង។ ទំនាក់ទំនងជាមួយយើងឥឡូវនេះ ដើម្បីប្រើប្រាស់រៀបចំយុទ្ធសាស្ត្រទីផ្សារហ្វេសប៊ុក និងរៀបចំសម្រួលដល់ផលិតផល និងសេវាកម្មលោកអ្នកឲ្យកាន់តែលក់បានច្រើន ចំណេញបានកាន់តែច្រើន។


ក្រុមហ៊ុនទីផ្សារផ្សព្វផ្សាយឌីជីថលឈានមុខគេនៅកម្ពុជា

Chatbot

កាត់បន្ថយការចំណាយ? ចង់បង្កើនភាពស្និទ្ធស្នាលជាមួយអតិថិជន? ចង់ឱ្យអាជីវកម្មរបស់អ្នកដំណើរការ២៤ម៉ោង? ថ្មីៗនេះ ការលក់នៅប្រទេសកម្ពុជាស្ទើរតែទាំងស្រុង បានងាកមកចាប់ផ្តើមធ្វើការលក់តាមរយៈហ្វេសប៊ុកនិងកម្មវិធីផ្ញើសារ (Messenger) ហើយចំនួនប្រជាជនប្រហែលជាង ១,៣ ពាន់លាននាក់ទៀតបានប្រើប្រាស់ Messenger នៅទូទាំងពិភពលោក។ Chabot អាចជួយអ្នកក្នុងការផ្តល់ជូននូវផលិតផល / សេវាកម្មរបស់អ្នកទៅកាន់អតិថិជនបានយ៉ាងលឿនឆាប់រហ័សតាមរយៈការផ្ញើសារ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម។


សម្រាប់ព័ត៌មានលម្អិត

អភិវឌ្ឍកម្មវិធីទូរស័ព្ទ

ភាពលឿនរហ័ស និងងាយស្រួលក្នុងការតភ្ជាប់ទៅកាន់ព័ត៌មាន និងស្វែងរកដំណោះស្រាយ ដែលជាធម្មតាគឺផ្អែកលើការប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈឧបករណ៍ទូរស័ព្ទដៃ។ ដូច្នេះ ការបង្កើតកម្មវិធីទូរស័ព្ទសម្រាប់អាជីវកម្មរបស់អ្នកគឺជាវិធីសាស្ត្រដ៏វៃឆ្លាតមួយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់អ្នក។ ដោយសារតែវាមានសារៈសំខាន់បំផុតសម្រាប់អាជីវកម្មរបស់លោកអ្នក យើងនឹងជួយអ្នកអភិវឌ្ឍកម្មវិធីទូរស័ព្ទដែលមានភាពទាក់ទាញបំផុត ដើម្បីឱ្យអតិថិជនរបស់អ្នកអាចមានភាពងាយស្រួលប្រើប្រាស់នៅពេលប្រើកម្មវិធីរបស់អ្នក។

 

សម្រាប់ព័ត៌មានលម្អិត


អភិវឌ្ឍគេហទំព័រ

យើងមានការតាំងចិត្តខ្ពស់ក្នុងការបង្កើតគេហទំព័រដែលមានជំនាញវិជ្ជាជីវៈ ព្រោះយើងចង់ផ្តល់នូវដំណោះស្រាយដ៏ល្អបំផុតសម្រាប់អាជីវកម្មលើអនឡាញ និងការវិនិយោគរបស់អតិថិជន។ គេហទំព័រដែលភ្ជាប់មកជាមួយរូបរាងនិងការរចនាដ៏គួរឱ្យទាក់ទាញ មាតិកាល្អៗ ងាយស្រួលប្រើប្រាស់ ដែលជាចំណុចដ៏ល្អឥតខ្ចោះសម្រាប់ដំណើរការអាជីវកម្មរបស់អ្នក។ យើងបានខិតខំប្រឹងប្រែងក្នុងការសម្រិតសម្រាំងឲ្យល្អឥតខ្ចោះ មានជំនាញវិជ្ជាជីវៈត្រឹមត្រូវសម្រាប់អតិថិជនរបស់យើង។

 

សម្រាប់ព័ត៌មានលម្អិត

 


ការឌីហ្សាញម៉ាកយីហោ

ការធ្វើឱ្យអាជីវកម្មរបស់អ្នកលេចរូបរាងឡើងនិងត្រូវបានទទួលស្គាល់ជាសាធារណនោះ គឺជាជំហានដ៏សំខាន់បំផុតដើម្បីបង្កើនតម្លៃនៃក្រុមហ៊ុនរបស់អ្នក។ ប​ន្ថែមទៀតនោះ ការរចនាម៉ាកយីហោដ៏ល្អស្អាតសម្រាប់ក្រុមហ៊ុន គឺជួយឱ្យសាធារណជនទទួលស្គាល់ពីពាណិជ្ជកម្មនិងសេវាកម្មរបស់អ្នក បានកាន់តែឆាប់រហ័ស។ ទន្ទឹមនឹងនេះផងដែរ ឡូហ្គូរបស់ក្រុមហ៊ុនល្អ កំ​ណត់ការណែនាំច្បាស់លាស់ដល់ក្រុមទាំងមូលឲ្យធ្វើការឆ្ពោះទៅគោលដៅរួមមួយ។ រួមជាមួយសេវាកម្មរបស់យើង យើងក៏មានការផ្ដល់ជូននូវការពិភាក្សាដ៏ស្មោះត្រង់ និងពិគ្រោះយោបល់អំពីការបង្កើតម៉ាកយីហោក្រុមហ៊ុនរបស់អ្នកឱ្យកាន់តែមានអត្ថន័យខ្លឹមសារ។