យើងទាំងអស់គ្នាត្រូវតាំងចិត្តធ្វើអ្វីដែលអ្នកដទៃមិនធ្វើ ផ្លាស់ប្ដូរការគិត និងបង្កើតគំនិតថ្មីដើម្បីបំពេញតម្រូវការ និងផ្ដល់សេចក្ដីរំភើបរីករាយ ទៅដល់អតិថិជននូវអ្វីដែលពួកគាត់គិតមិនដល់។
នៅពេលដែលយើងធ្វើការតើបានធ្វើអស់ពីចិត្តពីសមត្ថភាពហើយឬនៅ?ជាមួយមិត្តភក្ភិតើយើងបានរាប់អានស្រលាញ់ពួកគាត់អត់ពីចិត្តហើយឬនៅ?កុំរង់ចាំថានឹងធ្វើអ្វីមួយនៅពេលណាមួយឫក៏រងចាំថ្ងៃស្អែកយើងត្រូវចាប់ផ្តើមពីពេលនេះ ឥឡូវនេះត្រូវរស់នៅដោយគ្មានការស្ដាយក្រោយ។
ធ្វើអ្វីមួយដោយគិតថាវាមិនមែនជារឿងធម្មតាធ្វើឲ្យអស្ចារ្យធ្វើឲ្យអ្នកជុំវិញខ្លួននឹកស្មានមិនដល់និងធ្វើឲ្យពិភពលោកទាំងមូលរង្គើលហើយសប្បាយរីករាយ។
យើងត្រូវតែគិតនិងខិតខំធ្វើអ្វីមួយដើម្បីអ្នកដទៃឲ្យពួកគាត់សប្បាយចិត្តនិងពេញចិត្តមិនថាតែអតិថិជនក្រុមគ្រួសារមិត្តភក្តិ ក្រុមហ៊ុន រឺ សង្គមទាំងមូល។
រាល់ចម្លើយគឺអាស្រ័យទៅលើអតិថិជន។ត្រូវគិតទៅលើតំរូវការនិងទឹកចិត្តរបស់អតិថិជនជាងការប្រកួតប្រជែងទីផ្សារ។ការបំផុសគំនិតដែលថ្មីៗជានិច្ចលើសពីការរំពឹងទុករបស់អតិថិជន។
គុណភាពត្រូវបានបង្ហាញពីការខិតខំធ្វើអ្វីមួយឲ្យអស់ពីចិត្ត។ត្រូវមានគោលបំណងធ្វើឲ្យបានគុណភាពខ្ពស់បំផុតលំដាប់ពិភពលោក។យើងធ្វើឲ្យបានម៉ត់ចត់ត្រឹមត្រូវល្អិតល្អន់និងដោយគ្មានការសម្របសម្រួល។យើងត្រូវធ្វើអ្វីឲ្យបានលើសពីការរំពឹងទុក។
មានគោលដៅខ្ពស់ហើយច្បាស់លាស់ដើម្បីបន្តការសាកល្បងគ្រប់បែបយ៉ាង។កុំមានការភ័យខ្លាចនឹងភាពបរាជ័យ ត្រូវមានភាពវិជ្ជមានដើរឆ្ពោះជានិច្ចទាំងចិត្តទាំងកាយ។
ការពិភាក្សាមួយដែលអស់ពីចិត្តគឺមានសារៈសំខាន់ចំពោះក្រុមទាំងមូលហើយការពិភាក្សាត្រូវមានទំនួលខុសត្រូវ ក្នុងការនិយាយទាំងការគោរពនិងការស្រលាញ់ក្នុងខ្លួនជាសមាជិកក្រុម។
ការកំណត់ព្រំដែនរបស់ខ្លួនគឺអាស្រ័យទៅលើខ្លួនឯង។កុំយកលេសចំពោះខ្លួនឯង,ត្រូវមានភាពវិជ្ជមានចំពោះខ្លួនឯងនិងអ្នកជុំវិញខ្លួន,ហើយទទួលការកែតម្រូវពីអ្នកដទៃដោយពេញចិត្ត។
ត្រូវពន្លឿនល្បឿនលូតលាស់គំនិតដែលមានទំនួលខុសត្រូវមិនមែនជាអ្នករិះគន់រឺអ្នកមើលបំណាំតែជាអ្នកអនុវត្តដើម្បីក្រុមហ៊ុនទាំងមូល។
សូមស្វាគមន៍មកកាន់ PLAN-B Cambodia ទីកន្លែងដែលប្រមូលផ្ដុំទៅដោយភាពច្នៃប្រឌិតដែលធានាផ្ដល់ជូនគ្រប់គ្នានូវភាពភ្ញាក់ផ្អើល「! 」និងសេចក្តីស្រឡាញ់「❤」។ យើងដឹងយ៉ាងច្បាស់ថាបច្ចេកវិទ្យាអាចផ្លាស់ប្ដូររឿងគ្រប់យ៉ាងស្ទើរតែទាំងស្រុងបាន ជាពិសេសគឺប្រតិបត្តិការអាជីវកម្មរបស់អ្នកទាំងមូល។ នេះជាមូលហេតុដែលយើងចង់ក្លាយខ្លួនជាអ្នកចូលរួមដោះស្រាយបញ្ហាអាជីវកម្មរបស់លោកអ្នកឲ្យទទួលបានជោគជ័យ។ ក្រុមការងាររបស់យើងធ្វើការលើគ្រប់គម្រោងទាំងអស់ដែលមានចាប់ពីគម្រោងខ្នាតតូចរហូតដល់ធំតាមរយៈការយកគោលគំនិតនិងគុណតម្លៃជាចម្បង។ ក្រុមហ៊ុនរបស់យើងចាប់ផ្តើមនៅឆ្នាំ ២០០៧ ហើយយើងគឺជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងប្រទេសជប៉ុនផ្នែក SEO។ យើងប្តេជ្ញាចិត្តចង់ក្លាយខ្លួនជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។
ប្រធានក្រុមហ៊ុន
ចំណុចដ៏ខ្លាំងក្លាអស្ចារ្យបំផុតរបស់ PLAN-B នោះគឺជា “ធនធានមនុស្ស” និង “វប្បធម៌” ដែលបានបង្កើតនូវការប្រកួតប្រជែងនៅក្នុងឧស្សាហកម្មអ៊ិនធឺណែតដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ ។ យើងនឹងបង្កើតនូវសេវាកម្មដែលមានគុណភាពខ្ពស់ពីប្រទេសកម្ពុជាទៅកាន់អាស៊ីដោយភាពអង់អាច! យើងគឺជាអ្នកពន្លឿនល្បឿននេះ!!
ប្រធានការិយាល័យក្រៅប្រទេស
យើងគឺជាក្រុមហ៊ុនអាយធីរបស់ជប៉ុនដែលមានបំណងក្លាយជាអ្នកឈានមុខគេលើវិស័យបច្ចេកវិទ្យា។ ការប្តេជ្ញាចិត្តបង្កើតគុណភាព និងការបំពេញតាមតម្រូវការរបស់អតិថិជន យើងផ្តល់សេវ៉ាកម្មថែទាំឲ្យអតិថិជនក្នុងវិស័យឌីជីថលប្រកបដោយអាកប្បកិរិយាវិជ្ជាជីវៈ និងបង្កើតស្តង់ដារថ្មីនៅក្នុងប្រទេសកម្ពុជា។
ប្រធានគ្រប់គ្រងទូទៅ
“ផ្ដល់ជូនមនុស្សក្នុងពិភពលោកជាមួយភាពភ្ញាក់ផ្អើល「!」 និងសេចក្តីស្រឡាញ់「❤」” គឺជាបេសកកម្មដែលសំខាន់បំផុតសម្រាប់ពួកយើង ហើយវាគឺជាអ្វីដែលយើងប្តេជ្ញាចិត្តជាមួយនឹងឆន្ទៈដ៏មោះមុត ក្ដីស្រឡាញ់ និងជំនាញពិតប្រាកដរបស់ពួកយើង។ យើងខិតខំប្រឹងប្រែងក្នុងការផ្តល់ជូននូវផលិតផលនិងសេវាកម្មប្រកបដោយគុណភាពជប៉ុនដល់អតិថិជនរបស់យើងនៅទូទាំងពិភពលោក។
ប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍
ខ្ញុំពិតជាសប្បាយរីករាយណាស់នៅ PLAN-B។ ខ្ញុំបានជួបមនុស្សល្អៗជាច្រើន ហើយពួកយើងចូលចិត្តការប្រកួតប្រជែង ក្នុងការបង្កើតអ្វីៗដែលថ្មីៗហើយប្លែក ក៏ដូចជាផ្តល់ជូននូវគុណតម្លៃដល់មនុស្សគ្រប់គ្នា និង ពិភពលោកទាំងមូល។
អ្នកគ្រប់គ្រងគំរោង
បេសកម្មរបស់ពួកយើងគឺ ដើម្បីផ្តល់ជូននូវដំណោះស្រាយនិងគុណភាពផលិតផលដ៏ល្អបំផុតទៅដល់អតិថិជនរបស់ពួកយើងទាំងអស់ ។ ពួកយើងសប្បាយរីករាយនិងមានកំលាំងចិត្តខ្លាំងនៅពេលដែលអតិថិជនពេញចិត្តនូវផលិតផលដែលយើងបានផ្តល់ជូនទៅដល់ពួកគាត់។ យើងនឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីផ្តល់ជូននូវផលិតផលដ៏ល្អបំផុតដែលលើសពីការរំពឹងរបស់អតិថិជននិងភ្ជាប់ជាមួយនឹងសេចក្តីស្រលាញ់ របស់យើង「❤」