ងាយស្រួលគ្រប់គ្រង ការចំណាយកាន់តែមានប្រសិទ្ធភាពជាមួយនឹងប្រព័ន្ធ POS ក្នុងភោជនីយដ្ឋានលោកអ្នក។ លោកអ្នកអាចធ្វើការភ្ជាប់ទៅកាន់ Cloud គ្រប់ពេលវេលា គ្រប់ទីកន្លែងក្នុងពិភពលោក។ ជាមួយគ្នានោះប្រព័ន្ធ POS ក៏ដំណើរការដោយពុំចាំបាច់មានបណ្ដាញអ៊ីនធើណេតផងដែរ។
ងាយស្រួលគ្រប់គ្រង ការចំណាយកាន់តែមានប្រសិទ្ធភាពជាមួយនឹងប្រព័ន្ធ POS ក្នុងភោជនីយដ្ឋានលោកអ្នក។ លោកអ្នកអាចធ្វើការភ្ជាប់ទៅកាន់ Cloud គ្រប់ពេលវេលា គ្រប់ទីកន្លែងក្នុងពិភពលោក។ ជាមួយគ្នានោះប្រព័ន្ធ POS ក៏ដំណើរការដោយពុំចាំបាច់មានបណ្ដាញអ៊ីនធើណេតផងដែរ។
1
អ្នកអាចសម្រាកពីកន្លែងគិតលុយ ឬភោជនីយដ្ឋាន និងធ្វើការគ្រប់គ្រងទិន្នន័យពីគ្រប់ទីកន្លែង គ្រប់ពេលវេលា។ ដោយធ្វើការភ្ជាប់ទៅកាន់ទិន្នន័យវិភាគតាមរយៈទូរស័ព្ទ ទៅកាន់ទិន្នន័យលក់ ផលិតផល ក៏ដូចជារបាយការណ៍ក្នុងពេលវេលាជាក់លាក់ផងដែរ។ ជម្រុញឲ្យបុគ្គលិករបស់អ្នកបង្កើនការលក់ ខណៈពេលកំពុងបម្រើសេវាកម្មល្អ។
2
វាត្រូវបានរចនាឡើងសម្រាប់អាជីវកម្មតូចៗជាមួយនឹងការប្រើប្រាស់ប្រព័ន្ធដំណើរការ POS។ វាមានភាពងាយស្រួលសម្រាប់ក្រុមរបស់អ្នកដើម្បីប្រើប្រាស់ និងធ្វើការលើកុំព្យូទ័រ iPad ឬកុំព្យូទ័រដែលកំពុងពេញនិយមគ្រប់ប្រភេទ។ វាអាចដាក់ប្រើប្រាស់បានច្រើនភាសា ជាមួយនិងរូបិយប័ណ្ណច្រើនជម្រើស។
2
3
eMenu មានល្បឿនលឿន និងមានតម្លៃថោកសមរម្យដើម្បីដាក់យកទៅប្រើប្រាស់។ ដូច្នេះអ្នកអាចបង្កើតនិងចាប់ផ្តើមលក់បានយ៉ាងងាយស្រួល។ អ្នកអាចទទួលបានការបញ្ជាទិញលឿនពីអតិថិជនដោយគ្មានកំហុស ហើយអ្នកមិនចំណាយពេលច្រើនលើការហ្វឹកហ្វឺនដល់បុគ្គលិកថ្មី។ យើងនៅតែបន្តធ្វើបច្ចុប្បន្នភាពលក្ខណៈពិសេសៗរបស់វា ដូច្នេះជំនួញរបស់អ្នកនៅតែបន្តដើរទៅមុខយ៉ាងរលូនដោយមិនចាំបាច់ដំឡើងអ្វីបន្ថែមឡើយ។
4
ជួយធ្វើការវិភាគទៅលើរបាយការណ៍នៃការលក់ ដែលជួយឲ្យការសម្រេចចិត្តរបស់អ្នក កាន់តែមានភាពឆ្លាតវៃ និងមានប្រសិទ្ធភាព ជំនួសឱ្យភាពអសកម្មក្នុងការផ្សព្វផ្សាយលក់។ អ្នកទទួលបានទិន្នន័យជាក់លាក់នៅលើម៉ឺនុយដ៏ពេញនិយម ពេលវេលាណាដែលចូលប្រើប្រាស់ច្រើន ដូច្នេះអ្នកអាចជំរុញការលក់របស់អ្នកជាមួយនិងទិន្នន័យពេលវេលាមួយពិតប្រាកដ។
4
5
ទទួលបានទិន្ន័យទាំងអស់ពីដំណើរការអាជីវកម្មរបស់អ្នក។ មិនថាអ្នកមានទីតាំងប៉ុន្មាននោះទេ អ្នកអាចតាមដានការលក់និងម៉ឺនុយដែលប្រើប្រាស់ច្រើន ហើយថែមទាំងកែសម្រួលម៉ឺនុយរបស់អ្នកចេញពីកន្លែងតែមួយបានថែមទៀតផង។
អ្នកអាចបន្តការលក់ដោយគ្មានបញ្ហាសូម្បីតែនៅពេលដែលគ្មានអ៊ីនធើណែតក៏ដោយ eMenu នឹងធ្វើការរក្សាទុកទិន្នន័យដោយស្វ័យប្រវត្តិ ហើយអ្នកអាចដំណើរការធម្មតានៅពេលអ៊ីនធើណែតត្រឡប់មកវិញ។
អាចកែប្រែ ឡូហ្គូ និង គេហទំព័ររបស់អ្នកនៅលើវិក័យប័ត្រគិតលុយបាន។ អ្នកក៏អាចជ្រើសថាតើ ត្រូវផ្ញើទៅតាមរយៈអ៊ីម៉ែល ឬព្រីនចេញជាវិក័យប័ត្រផ្ទាល់ បន្ទាប់ពីគិតលុយរួច។
ជាមួយនឹងការបញ្ជាទិញយ៉ាងរហ័សនៅក្នុងឧបករណ៍ Tablet អ្នកនឹងមិនខកខានការបញ្ជាទិញជាមួយពេលវេលាច្បាស់លាស់។ អ្នកក៏អាចបញ្ជាក់ពីការបញ្ជាទិញ ហើយអនុញ្ញាតឱ្យមេចុងភៅដឹងពីអ្វីដែលត្រូវរៀបចំ។
អតិថិជនអាចមានភាពបត់បែនក្នុងការផ្លាស់ប្តូរចិត្តរបស់ពួកគេជាមួយនឹងដំណើរការបង្វិលសងនិងវិលត្រឡប់ជូនទៅវិញ។ ទូទាត់សងការបញ្ជាទិញពីមុនៗដើម្បីរក្សាទុកប្រាក់ឥណទាន ឬបង្វិលត្រលប់ទៅអតិថិជនវិញដោយប្រើវិធីទូទាត់ប្រាក់ដើម។
បង្កើតគណនីសម្រាប់បុគ្គលិកនីមួយៗ និងតាមដានរាល់ការលក់របស់ពួកគេ។ ងាយស្រួលគ្រប់គ្រប់ និងអាចកំណត់សិទ្ធិអនុញ្ញាត ទៅតាមតួនាទីរបស់អ្នកប្រើប្រាស់។
ផ្តល់ជូននូវមធ្យោបាយដែលងាយស្រួលសម្រាប់អតិថិជនក្នុងការបង់ប្រាក់ ជាមួយនឹងប្រភេទនៃការទូទាត់ពីរ ឬច្រើន ក្នុងប្រតិបត្តិការតែមួយ។